មិទ្ទិញ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា នៅខេត្តកែប


នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ រដ្ឋបាលខេត្តកែប បានរៀបចំប្រារព្វមិទ្ទិញ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង​ជាប្រធាន​ក្រុមការងា​​រ​ថ្នាក់​កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកែប អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​ថ្នាក់កណ្តាល​ចុះមូលដ្ឋានខេត្តកែប នាឱកាសនេះក៏មានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងបង​ប្អូនប្រជាពល​រដ្ឋចំនួនជាង ១៥០០នាក់ ។
ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណកម្មាធិការបក្សប្រជាជនខេត្តកែប បានអានសន្ទរកថា របស់សម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន ថ្លែងក្នុងមិទ្ទិញ ខួបលើកទី៣៧ នៃទិវាជ័យជំនះ ៧មករា នេះផងដែរ ។

ក្នុងពិធីនោះ ឯកឧត្តមគអធិបតីក៏បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពន្យល់ រំលឹកឡើងវិញ ចំពោះគុណបំណាច់ ថ្ងៃ៧មករា កុំអោយមានការយល់ច្រលំ ចាញ់បោកការឃោសនារបស់ពួកអគតិមួយចំនួន ។ ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើ ដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើទឹកដីខេត្តកែបមេត្តាជួយថែរក្សាសមិទ្ធិផលដែលកើតមានឡើងលើទឹកដីនេះ ដើម្បីជា​ប្រយោជន៍​សម្រាប់កូន​ចៅ បងប្អូនទៅថ្ងៃមុខទៀត ។

945854_928869910529007_3046106572356915211_n12410544_928870100528988_2788765106130308672_n12417997_928870103862321_1039690252913821862_n