លោក សោម ពិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក បានចូលរួមសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស​ និងអាណាព្យាបាលសិស្សនៅភូមិព្រៃតាកុយ​


ព្រឹកថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៦ នេះ លោក សោម ពិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងសមាជិកក្រុមកាងារយុវជនគណបក្សប្រជាជនកម្ពុជា​ខេត្តកែប បានចូលរួមសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស​ និងអាណាព្យាបាលសិស្សនៅភូមិព្រៃតាកុយ​ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីជំរុញក្មួយៗ​ឲ្យទៅសិក្សា​ និងជំរុញអាណាព្យាបាលឲ្យបញ្ជូនកូនទៅសាលារៀន​ក្នុងឆ្នាំសិក្សា២០១៦-២០១៧ និងជម្រុញអោយចុះឈ្មោះបោះឆ្នោតអោយបានទាំងអស់គ្នា ។

ក្នុងឱកាសនោះក្រុមការងារបានផ្ដល់សម្ភារៈសិក្សាមួយចំនួនដូចជា៖ អាវយឺតគណបក្ស សៀវភៅ​ បិច​ ខ្មៅដៃ ព្រមទាំងជូនថវិកាទៅក្មួយៗសិស្សសាលានិងអាណាព្យាបាលជាអ្នកចូលរួមចំនួនជាង៣០០នាក់ ផងដែរ ៕

01

02

03

04

05

06

07

08

09