លោក សោម ពិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បន្តចុះលើកស្លាកគណបក្សប្រជាជនកម្ពុជាផ្ទាំងធំបន្ថែមទៀត នៅភូមិព្រៃតាកុយ


ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សោម ពិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានបន្តលើកស្លាកគណបក្សផ្ទាំងធំបន្ថែមទៀត នៅភូមិព្រៃតាកុយជាមួយសកម្មជន និងយុវជនរបស់គណបក្សជាច្រើននៅក្នុងភូមិ ។
លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ឧត្តមគតិ មនសិកា និងឆន្ទៈសមាជិកគណបក្សទាំងអស់ នៅជាមួយគណបក្សប្រជាជនកម្ពុជាជានិច្ច ព្រោះគណបក្សប្រជាជនកម្ពុជា បានយកអាយុជីវិតមកធ្វើជាដើមទុនដែលគ្មានគណបក្សណាប្រៀបផ្ទឹមបាន ដោយធ្វើការតស៊ូសង្រ្គោះជាតិ និងអភិវឌ្ឍជាតិពីបាតដៃទទេរហូតមកដល់បច្ចុប្បន្នយ៉ាងពិតប្រាកដ៕

1

 

2

3

4

 

5