ពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ និងសមាជិក សមាជិការគណបក្សមូលដ្ឋានក្រុងកែប


ខេត្តកែប៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្ត បានជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ និងសមាជិក សមាជិការគណបក្សមូលដ្ឋានក្នុងក្រុងកែប មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានគណបក្សខេត្ត ក៏បានធ្វើការកោតសរសើរ និងសាទរចំពោះលទ្ធផលក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលធ្វើឲ្យគ្រប់បណ្តាលសង្កាត់ ក្នុងក្រុងកែបទទួលបានជោគជ័យ ដែលជាយុទ្ធសាស្ត្រ ឆ្ពោះទៅរកជ័យជំនះ លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ហើយលទ្ធផលទាំងនេះក៏កើតឡើងពី ការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីនៅមូលដ្ឋាន ដោយមានការសហការ សាមគ្គីគ្នាបានល្អ និងគោរពបាននូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម ក៏បានជំរុញ ក្រុមប្រឹក្សា សង្កាត់ទាំងអស់ ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះទៅ គឺត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមភូមិ សង្កាត់ ឲ្យកាន់តែបានល្អប្រសើរជាងមុន។ ត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន៕

1

2

3